ការដាក់ទំនិញលក់ក្នុងហាងអ្នក
ដើម្បីដាក់ទំនិញលក់ក្នុងហាងអ្នកបាន
តម្រូវអោយអ្នកត្រូវធ្វើអ្វីខ្លះ?
-
ដើម្បីដាក់ទំនិញលក់ក្នុងហាងរបស់អ្នកបានតម្រូវអោយលោកអ្នកចូលទៅកាន់សារពើភ័ណ្ឌឬភាសាអង់គ្លេសហៅថាInventory(ជាកន្លែងបញ្ចូលផលិតផល,
ប្រភេទផលិតផល, ការបញ្ជាទិញ,
បញ្ចូលឈ្មោះអ្នកផ្គត់ផ្គង់,បញ្ចូលម៉ាកផលិតផល,
នឹងស្លាកផលិតផល )។បន្ទាប់ពីការចូ
លទៅកាន់សារពើភ័ណ្ឌរួច
តម្រូវអោយលោកអ្នកត្រូវធ្វើការបំពេញមុខងារមួយចំនួនដូចខាងក្រោម៖
ប្រភេទផលិតផល(Product Category)
ជាកន្លែងសម្រាប់បង្កើតប្រភេទផលិតផល។
-
ដើម្បីជួយសម្រួលទៅដល់ម្ចាស់អាជីវកម្មក្នុងការស្វែងរកផលិតផល
លោកអ្នកអាចចាប់ផ្តើមចុចទៅលើមុខងារប្រភេទផលិតផលឬហៅជាភាសាអង់គ្លេសថាProduct
Categoryដើម្បីចូលទៅកាន់ការបង្កើតប្រភេទផលិតផលរបស់យើង
ដោយតម្រូវអោយធ្វើការបំពេញព័ត៌មានមួយចំនួនជាការស្រេច
“អ្នកអាចចុចទីនេះបានដើម្បីទៅកាន់របៀបបង្កើតបន្តុំនៃផលិតផល
”
ម៉ាកផលិតផល(Product Brand):
ជាកន្លែងសម្រាប់ធ្វើការបន្ថែមម៉ាកផលិតផល។
-
ដើម្បីផ្តល់ភាពងាយស្រួលចំពោះម្ចាស់អាជីវកម្មក្នុងការបញ្ចូលទំនិញក្នុងស្តុកឬលក់ទំនិញចេញទៅខាងក្រៅ។ក្នុងការបន្ថែមម៉ាកផលិតផលតម្រូវអោយយើងត្រូវចូលទៅកាន់ម៉ាកផលិតផលឬភាសាអង់គ្លេសថាProduct Brandនិងបន្តចុចទៅកាន់ការបន្លែមមុខងារឬភាសាអង់គ្លេសថាAdd
product Brand ជាបន្ទាប់
រួមនឹងបំពេញព័ត៌មានដូចជាឈ្មោះម៉ាកផលិតផល(សំខាន់)
ការពិពណ៌នាអំពីផលិតផល
និងការដាក់រូបភាពរបស់ម៉ាកផលិតផល “
អ្នកអាចចុចទីនេះទៅកាន់របៀបបង្កើតផ្លាក់សម្គាល់ម៉ាកទំនិញផលិត
“
មុខងារ(Product Tag):
ជាកន្លែងសម្រាប់ធ្វើការបន្ថែមមុខងាររបស់ផលិតផលឬស្លាកផលិតផល។
-
ដើម្បីងាយស្រួលចំពោះម្ចាស់អាជីវកម្មនិងចំពោះអតិថិជនក្នុងការស្វែងយល់អំពីផលិតផលនិងងាយស្រួលក្នុងការស្វែងរកផលិតផលក្នុងការលក់និងទិញ។ក្នុងការបន្ថែមមុខងារតម្រូវអោយលោកអ្នកចូលទៅកាន់មុខងារ
ឬភាសាអង់គ្លេសថាProduct Tagនិងបន្តការចុចទៅកាន់ការបន្ថែមមុខងារឬភាសាអង់គ្លេសAdd
Product Tag
រួចលោកអ្នកតម្រូវអោយបំពេញព័ត៌មានចាំបាច់មួយចំនួនជាការស្រេច“
អ្នកអាចចុចទីនេះទៅកាន់របៀបសម្គាល់ផលិតផលនីមួយៗ
“
ផលិតផល(Product):
ជាកន្លែងដែលលោកអ្នកអាចធ្វើការបញ្ចូលផលិតផល
-
ដើម្បីជៀសវាងការអត់ផលិតផលក្នុងហាងឬគ្មានផលិតសម្រាប់លក់ជូនអតិថិជននិងដើម្បីធើ្វការបន្ថែមផលិតផលទៅបានតម្រូវអោយលោកអ្នកចូលទៅកាន់មុខងារផលិតផលឬភាសាអង់គ្លេសថាProduct
ក្រោយពីទៅកាន់មុខងារផលិតផលរួចលោកអ្នកបន្តចូលទៅកាន់ការបញ្ចូលផលិតផលឬភាសាអង់គ្លេសថាAdd
Productនិងគប្បីត្រូវបំពេញព័ត៌មានរបស់ផលិតរបស់អ្នកជាការស្រេច“
អ្នកអាចចុចទីនេះដើម្បីទៅកា
ន់របៀបដាក់ទំនិញក្នុងហាងលក់
“
អ្នកផ្គត់ផ្គង(Supplier):
ជាកន្លែងបញ្ចូល
ឈ្មោះអ្នកផ្គត់ផ្គង់និងព័ត៍មានអ្នកផ្គត់ផ្គង់
-
ក្នុងការបន្ថែមអ្នកផ្គត់ផ្គង់ផលិតតម្រូវអោយលោកអ្នកចុចទៅកាន់មុខងារអ្នកផ្គត់ផ្គង់និងបន្តចុចទៅកាន់ការបន្ថែមអ្នកផ្គត់ផ្គង់និងត្រូវបំពេញព័ត៌មានមួយចំនួន។ដើម្បីអោយផលិតផលរបស់យើងបន្តមានវត្តមានលក់នៅក្នុងហាងមានចំនួនថេរនិងមានចំនួនកំណត់ក្នុងការទិញចូល។“
អ្នកអាចចុចទីនេះទៅកាន់របៀបបង្កើតឈ្មួញនាំចូលផលិតផលក្នុងស្តុក
“
ការដាក់ទំនិញក្នុងស្តុក(Purchase Order/Add Stock):
ជាកន្លែងសម្រាប់បញ្ជាទិញទំនិញនិងបញ្ចូលស្តុកក្នុងហាង
ផ្ទេរស្តុក(Transfer Stock):
ជាកន្លែងសម្រាប់ផ្ទេរស្តុកផលិតផលមួយទៅផលិតផលមួយទៀត